នាយឧត្តមសេនីយ៍ មាស សុភា៖ ការប្រារព្ធទិវា២០ឧសភា គឺរលឹកនូវប្រវត្តិសាស្ត្រដែលមានសោកនាដ្ឋកម្មដ៏ឈឺចាប់ខ្លោចផ្សាបំផុត
FN ៖ នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការប្រារព្ធទិវាចងចាំ២០ឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ដែលមានសោកនាដ្ឋកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត មិនអាចបំភ្លេចបានឡើយនៅទីកន្លែងដ៏សោកស្តាយ ពើតផ្សានៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃរបស់របបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្មែរ នៅលើទឹកដីមាតុភូមិកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍អញ្ជើញជាអធិបតីក្នុង មិទ្ទិញ គោរពវិញ្ញាណក្ខ័ន្ត ដែលជាទិវាប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំ មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រ និងដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្តប្រជាជនកម្ពុជា រាប់លាននាក់ដែលបានស្លាប់ នៅក្នុងរបបខ្មៅងងឹត៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ពិធីនេះ ក៏មានការចូលរួមពី លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុមកាយរិទ្ធ នៅទូទាំងស្រុករវៀង។ លោក ឯល សារ៉ូ អភិបាលស្រុករវៀង បានឲ្យដឹងថា បើទោះបីយុវជនជំនាន់ក្រោយកើតមិនទាន់ព្រឹត្តិការណ៍ កាចសាហាវព្រៃផ្សៃនេះ តែក្រោយពីបានសិក្សានូវប្រវត្តិសាស្ត្រជាតិនៅថ្ងៃទី១៧ ខែមេសា…