ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី
FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។ ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះជំងឺកូវីដ១៩ បើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមួយចំនួនពលរដ្ឋស្លាប់អត់មានក្តាមឈូសដាក់សព តែកម្ពុជាអត់មានជួបស្ថានភានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាលសង្គ្រាម គឺសោកនាដកម្មសម្រាប់កម្ពុជា ដែលបានឆ្លងរួចមកហើយ។ សម្តេចតេជោ…