សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីកាត់ឬសសីមា វត្តជ័យមង្គល (វត្តជ្រៃធំ)
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមបញ្ញា ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ឆ្នាំនេះកាត់ប្ញសសីមាតែមួយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកស្រុកស្រីសន្ធរសាថ្មីម្តងទៀត ដើម្បីប្រារព្ធកាត់ប្ញសសីមាវត្តជ័យមង្គល ហៅវត្តជ្រៃ នៅក្នុងពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសថសីល ១៥ កើត ខែផល្គុន ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ប្រហែលជា ៣ ខែ មុននេះ លោក ជា ហួត ជាមួយនឹង លោក ប៉េង បានធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សារិះរក តើថ្ងៃណាទៅយើង ត្រូវធ្វើពិធីបញ្ចុះសីមា? ដោយសារតែពេលនោះ យើងអត់ទាន់មានប្រក្រតិទិនសម្រាប់ឆ្នាំ…