ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល
FN ៖ បន្ទាប់ពីខកខានមួយរយៈធំក្នុងការជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសនោះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល, * សម្តេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់កម្មករ និយោជិត អំពីការខកខានក្នុងការចុះជួបសំណេះសំណាលជាមួយពួកគេមួយរយៈពេលធំកន្លងមក ដោយសារតែការបោះឆ្នោត និងបេសកកម្ម នៅក្រៅប្រទេស * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនូវការទទួលបដិសណ្ឋារកិច្ចចំពោះកម្មករ និយោជិត នៅស្រុកមុខកំពូល ចំពោះវត្តមានរបស់សម្តេចលើកនេះ * សម្តេចតេជោ ហ៊ុន សែន…