សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងការជួបឯកឧត្តមជាថ្មី ជាពិសេសបានជួបជជែកជាមួយឯកឧត្តមមុន នឹងឯកឧត្តមចាកចេញពីប្រទេសកម្ពុជា។ សម្ដេចសង្ឃឹមថា ទោះបីជាពេលនេះឯកឧត្តមបានផុតអាណត្តិជាឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ឯកឧត្តមនឹងនឹកឃើញនូវអនុស្សាវរីយ៍ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរីកចម្រើន ហើយមកដល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន…

