សម្តេចតេជោ ហ៊ុន សែន៖ ឱសថក្លែងក្លាយជាឃាតកលាក់មុខ កំពុងប្រឈមខ្លាំង សម្រាប់ពលរដ្ឋនៅតំបន់ដាច់ស្រយាល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដែលកំពុងប្រឈមខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ សម្តេចតេជោលើកឡើងថា ឱសថក្លែងក្លាយនេះមិនត្រឹមតែមិនអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពនោះទេ វាថែមទាំងបណ្តាលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឲ្យលោក ហ្សង់ ដេវីត ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយនៃប្រទេសបារាំងនៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក ហ្សង់ ដេវីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវីត បានជជែកគ្នាច្រើនពាក់ព័ន្ធទៅលើបញ្ហាប្រយុទ្ធប្រឆាំងចំពោះឱសថក្លែងក្លាយ និងអន់គុណភាពនេះ។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីក្រីបារម្ភចំពោះការចរាចរណ៍ឱសថក្លែងក្លាយទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដ៏គួរឲ្យបារម្ភ។ លោក ស្រ៊ី…