ជំនួបទ្វេភាគីនាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ ចិនត្រៀមកញ្ចប់ថវិកាជាង២៧០លានដុល្លារ សម្រាប់គម្រោងតូច-ធំ អភិវឌ្ឍន៍នៅកម្ពុជា
FN ៖ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១៨០០លានយ័ន្ត ដែលប្រហាក់ប្រហែល ២៧៦លានដុល្លារ សម្រាប់គម្រោងតូច-ធំ នៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញពីកញ្ចប់ថវិការបស់ចិន សម្រាប់ជួយដល់កម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា លោក លី ខឺឈាង បានប្រាប់សម្តេចតេជោថា ចិនមានកញ្ចប់ថវិកាប្រមាណ១២០០លានយ័ន្ត (ជាង១៨៤លានដុល្លារ) សម្រាប់គម្រោងខ្នាតតូច និង ៦០០លានយ័ន្ត (ប្រហែល៩២លានដុល្លារ) សម្រាប់គម្រោងខ្នាតធំនៅកម្ពុជា។ ជាមួយគ្នានេះ លោក លី ខឺឈាង ក៏បានអះអាងអំពីវត្តមានរបស់លោក…