សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អគារសិក្សាជូនលោកគ្រូ អ្នកគ្រូ និងសិស្សនៅសាលាអូរជុញ ខេត្តព្រះវិហារ ក្រោយមានកូនសិស្សរៀនក្រោមដើមឈើ
FN ៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អគារសិក្សាជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ លោកទេរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ជូនថា ក្រោយការចុះពិនិត្យផ្ទាល់ជាក់ស្តែង និងរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក លោកទាំង២ក៏សម្រេចផ្តល់ជូននូវ អគារមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។ នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ…