ទស្សនៈមតិ៖ លទ្ធផលនៃភាពជោគជ័យ៦ចំណុច របស់អ្នកនយោបាយចេះបត់បែន និងមានរាសីខ្ពស់ កឹម សុខា !
FN ៖ រាសីរបស់អ្នកក្តោបក្តាប់បក្សប្រឆាំងនាពេលនេះ លោក កឹម សុខា ហាក់បីដូចជាឡើងខ្ពស់ត្រដែត ខណៈរាសីប្រធានបក្សដែលកំពុងថមថយអំណាច និងនិរទេសខ្លួននៅក្រៅប្រទេសទណ្ឌិត សម រង្ស៊ី ហាក់បីដូចជាដាំក្បាលចុះ ហើយនឹងបន្តធ្លាក់អាចដល់បាតដាល។ ការចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទរបស់លោក កឹម សុខា រួមផ្សំជាមួយនឹងការឆ្លៀតឱកាស ធ្វើឱ្យគាត់មានប្រៀបយ៉ាងខ្លាំងទៅលើដៃគូធំរបស់គាត់ ទណ្ឌិត សម រង្ស៊ី ដែលគិតខ្លី ងប់ងល់តែទៅនឹងកំហឹង គំនុំ និងការសងសឹក។ ខាងក្រោមនេះគឺជាលទ្ធផលនៃភាពជោគជ័យ របស់លោក កឹម សុខា កន្លងមក និងនៅពេលខាងមុខ៖ ១៖ សុំចរចាលើកលែងទោសបានសម្រេច៖ ដោយសារតែភាពចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទ ទើបលោក កឹម សុខា អាចសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្នើការលើកលែងទោសទៅព្រះមហាក្សត្របានជោគជ័យ។ នេះវាជាសញ្ញាណល្អសម្រាប់ឱ្យ កឹម សុខា ពង្រឹងកូតាបក្សសិទ្ធិមនុស្ស ផ្តួលរំលំអំណាចបក្សសម រង្ស៊ី ដែលជាញឹកញាប់តែងតែប៉ះទង្គិចគ្នានៅក្នុងបក្សសង្គ្រោះជាតិ។ ២៖ មានការចុះចូលច្រើនពីសកម្មជនកូតាបក្ស សម រង្ស៊ី៖ សមាជិកបក្សប្រឆាំងកូតា សម…