ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបរិច្ចាគឈាមរបស់កងទ័ពជូនប្រជាជន បានឆ្លុះបញ្ចាំងឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន
FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធាននាយកដ្ឋានពិសេស និងជាមេបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងពិធីបរិច្ចាគដោយស្ម័គ្រចិត្តនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការស្ម័គ្រចិត្តបរិច្ចាគឈាមជូនប្រជាជន ដោយកាយវិការមនុស្សធម៌របស់កងទ័ព បានឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។ ពិធីបរិច្ចាគឈាមខាងលើ ប្រារព្ធឡើងក្រោមប្រធានបទ «ឈាមរបស់យើង គឺជាឱសថដ៏ស័ក្តិសិទ្ធ សម្រាប់សង្គ្រោះជីវិតមនុស្ស» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រាជធានីភ្នំពេញ ដែលមានការចូលរួមបរិច្ចាគឈាម ពីកម្លាំងយោធានៃបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣៥០នាក់។ លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា «ការស្ម័គ្រចិត្តបរិច្ចាគឈាម ដោយកាយវិការមនុស្សធម៌របស់យើង ថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន»។ តាមរយៈកម្មវិធីការបរិច្ចាគឈាមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការសង្ឃឹមថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នឹងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃការផ្តល់ឈាមដែលអ្នកទាំងអស់គ្នា អាចធ្វើបានក្នុងនាមជាមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាស្រ្ត និងជាកងយោធពលខេមរភូមិន្ទ ដើម្បីជាតិ និងប្រជាជន។ លោកបន្តថា «ការបរិច្ចាគឈាម គឺជាការចែករំលែកផ្នែកមនុស្សធម៌ ដើម្បីសង្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ហើយកាដូមួយនេះ គឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។ សូមបញ្ជាក់ថា…