សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី ៦
នៅព្រឹកមិញថ្ងៃទី ១៥ វិច្ឆិកា នេះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា រួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី៦ ដែលមានវត្តមានចូលរួមពីប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក និងទិសដៅអនាគត» ក្នុងនោះក៏មានការចូលរួមពី ឯឧ ម៉ៃឃើល ភែនស៍ (Michael Pence) អនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកអនុប្រធានាធិបតីអាមេរិក។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ ៣ ទៅកាន់អង្គប្រជុំទាំងមូល៖ ១) កិច្ចសហប្រតិបត្តិការរបស់យើងនៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យយើងចាប់យកដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាសូមគ្រាំទ្រចំពោះការលើកឡើងរបស់ ឯឧ នាយករដ្ឋមន្រ្តីឡាវដែលបានថ្លែងក្នុងសេចក្ដីប្រកាសរួមអាស៊ាន ដែលលើកទឹកចិត្តសហរដ្ឋអាមេរិក បន្តគាំទ្រការអនុវត្តនូវផែនការមេស្តីពីការតភា្ជប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ ២) កម្ពុជារំពឹងយ៉ាងមុតមាំថា…