សម្តេចតេជោ លើកទឹកចិត្តឱ្យវិនិយោគិនបង់ក្លាដេស វិនិយោគលើការកែច្នៃស្រូវនៅកម្ពុជា ហើយនាំអង្ករទៅបង់ក្លាដេស
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគរបស់បង់ក្លាដេស មកវិនិយោគលើការកែច្នៃស្រូវ ដូចជាធ្វើឃ្លាំងស្តុក និងបង្កើនរោងម៉ាស៊ីនកិនស្រូវជាដើម ហើយនាំអង្ករទៅកាន់ប្រទេសបង់ក្លាដេស។ ការលើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Mohammad Faruk khan) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការបរទេស នៃសភាបង់ក្លាដែស នៅវិមានសន្តិភាពនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកមហាម៉ាត បានជម្រាបសម្តេចតេជោ ពីលទ្ធផលនៃជំនួបពិភាក្សា ការងារជាមួយសភាកម្ពុជា ដែលជំរុញនូវទំនាក់ទំនងរវាងទាំងពីរឱ្យកាន់តែល្អប្រសើរ និងលទ្ធផលល្អមួយចំនួនទៀត។ ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការរីករាយយ៉ាងខ្លាំងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដេស។ សម្ដេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា និងបង់ក្លាដេស គប្បីជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឱ្យមានការយល់ដឹងគ្នាកាន់តែខ្លាំងឡើងខ្ពស់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធឡើង ក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការ…