ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធសណ្ឋាគារសុខាសៀមរាប
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីសម្ពោធដាក់ឲ្យដំណើរការនូវសណ្ឋាគារចំនួន ២ ដែលនៅទីតាំងជាមួយគ្នា គឺសណ្ឋាគារសុខាសៀមរាបលំដាប់ផ្កាយប្រាំ ចំនួន ៧៧២ បន្ទប់ និងវីឡាប្រណីតចំនួន ៥, សណ្ឋាគារសុខាផាលេសសៀមរាប លំដាប់ផ្កាយបួន ចំនួន ៤៤៧ បន្ទប់ សរុបទាំងអស់ ១.២៤០ បន្ទប់ អាចចាត់ទុកថាជាសណ្ឋាគារដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារច្រើន អាចធ្វើកិច្ចប្រជុំធំៗនៅខេត្តសៀមរាបបាន ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងកោតសរសើរក្រុមហ៊ុនដែលបានកសាងនូវសណ្ឋាគារដ៏ទំនើបមួយនេះ។ សមត្ថភាពកសាងរបស់យើងនៅក្នុងខេត្តសៀមរាប អនុញ្ញាតឲ្យយើងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំគ្រប់កម្រិត។ អាចនិយាយបានថា ប្រសិនបើយើងចង់ធ្វើជាម្ចាស់ផ្ទះនៃការប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ ឬក៏ការប្រជុំត្បូងត្បូង គឺយើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្តង។យើងអាចធ្វើទៅបាននៅក្នុងខេត្តសៀមរាបនេះតែម្ារប្រជុំេត្តសៀម ខ្ញុំគិតថា ប្រសិនបើការធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាននៅឆ្នាំ ២០២២ ពេលនោះ កម្ពុជាប្រហែលជាមានលទ្ធភាពនឹងធ្វើការប្រជុំអាស៊ាន និងដៃគូ ជាពិសេស គឺកម្រិតទៅដល់អាស៊ីបូព៌ា នៅឯខេត្តសៀមរាបតែម្តង។ នៅសល់ច្រើនឆ្នាំទៀត ក៏ប៉ុន្តែ យើងគិតទុកជាមុនថា ពេលនោះដោយសារយើងធ្វើម្ចាស់ផ្ទះ ២ ដង រួចមកហើយនៅទីក្រុងភ្នំពេញ។ យើងគួរតែធ្វើម្ចាស់ផ្ទះសាជាថ្មីម្តងទៀតនៅឯខេត្តសៀមរាប ហើយទីតាំងដែលសមស្របជាងគេសម្រាប់ការប្រជុំ នៅកម្រិតអាស៊ានឆ្នាំ…