អប់រំគ្នា ស្រាយបញ្ហាជាមួយគ្នា រក្សាភាពថ្លៃថ្នូរនៃគ្រូពេទ្យភាគច្រើន
ថ្ងៃច័ន្ទ ទី ២៩ កុម្ភៈ ២០១៦ អញ្ជើញសម្ពោធអគារថ្មីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាជំនួយរបស់ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ដើម្បីចៀសវាងការដែលមនុស្សមួយចំនួនបំផ្លាញកិត្តិនាមរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលជប៉ុន … (សូមអោយអ្នកទាំងនោះ) សួរទៅអគ្គរដ្ឋទូតជប៉ុន ប្រធាន JICA ឬសួររដ្ឋាភិបាលជប៉ុនចុះ”។ សម្តេចបញ្ជាក់ថា គំរោងជំនួយជប៉ុន មិនមែនដេញថ្លៃនៅស្រុកខ្មែរទេ គឺធ្វើនៅតូក្យូ ហើយមានតែក្រុមហ៊ុនជប៉ុនទៀត ទើបមានសិទ្ធិសាងសង់។ ទាក់ទងនឹងការរិះគន់ដល់គ្រូពេទ្យថ្មីៗនេះ សម្តេចតេជោបានរំលឹកថា (បុគ្គលិកពេទ្យធ្វើការ)គ្មានថ្ងៃឈប់សម្រាក គ្មានថ្ងៃបុណ្យទានទេ បើប្រៀបធៀបជាមួយនឹងអ្នកធ្វើការដទៃទៀត។ សម្តេចតេជោចាត់ទុកថា នេះជាការលះបង់របស់គ្រូពេទ្យ ដែលភាគច្រើនមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងលះបង់ ដើម្បីជួយអ្នកជម្ងឺ។ យ៉ាងណាក្តី សម្តេចទទួលស្គាល់ថា អាចមានគ្រូពេទ្យមួយចំនួនតូច ធ្វើឲ្យមានការប៉ះពាល់ដល់មន្ទីរពេទ្យទាំងមូល។ សម្តេចតេជោ បានស្នើថា វិធីដែលល្អជាងគេ គឺការជួយអប់រំគ្នា គ្រប់គ្រងដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីម្យ៉ាង លើកកម្ពស់ការយកចិត្តទុកដាក់ពិនិត្យ ព្យាបាលអ្នកជម្ងឺ និងម្យ៉ាងទៀតរក្សានូវភាពថ្លៃថ្នូររបស់គ្រូពេទ្យភាគច្រើន។ សម្តេចតេជោ ចាត់ទុកការវិភាគថា “គ្រូពេទ្យ ១០០ នាក់…