ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបីព្រមគ្នា នៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ ញ ពីនយោបាយខ្សែក្រវាត់ និងផ្លូវ
FN ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ នឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផល កើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលដោយផ្ទាល់ ជាមួយ កម្មករ កម្មការិនី រកឃើញមធ្យោបាយ និងដំណោះស្រាយមួយចំនួនពាក់ព័ន្ធការងាររបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកឡើងវិញថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមជាមួយប្រាក់ឈ្នួលត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនស្មើគ្នាទេ…