សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល
ខាងក្រោមជាខ្លឹមសារចម្លង សារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា បំភ្លឺជាថ្មីអំពីការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ក្នុងខណៈដែលក្រុមប្រឆាំងញុះញង់មួលបង្កាច់ការពិត ក្នុងបំណងបង្កអោយមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល៖ [១] ជូនបងប្អូនកូនចៅទាំងឡាយ ដែលនៅក្នុងគ្រូបនេះ។ ខ្ញុំក៏បានស្ដាប់អស់លោក បងប្អូន (ដោះដូរមតិគ្នា)យូរដែរហើយ។ បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ ក្នុងហ្នឹង យើងបានស្ដាប់ឮសម្លេងរបស់ ហៃ វណ្ណា ពីក្រៅប្រទេស ដើម្បីឱ្យបងប្អូន(ធ្វើសកម្មភាព)ឈានទៅរកការផ្ដួលរំលំរាជរដ្ឋាភិបាល តាមផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យ។ បងប្អូន ចង់ប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដែស។ ប្រហែលជាបងប្អូនយល់ច្រឡំអំពីសភាពការណ៍កម្ពុជា និងសភាពការណ៍បង់ក្លាដែស។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់។ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់។ រឿងនេះ វាមិនអាចទៅរួចទេ។ រដ្ឋាភិបាលប្រទេសណាក៏ដូចប្រទេសណា ដោយតម្លៃណាក៏ដោយ ដែលបងប្អូនប៉ុន្មាននាក់មានបំណងបំផ្លាញសន្តិភាព(ជាធរមាន)នៃប្រជាជនរាប់លាននាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ។ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមក(ចូលរួម)បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្ដួលរំលំ។ នៅទីនេះគឺមានបន្ទាត់ក្រហម។ រដ្ឋធម្មនុញ្ញបានចែងអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យើងទទួលយកនូវកង្វល់របស់បងប្អូនស្ដីពីការបាត់បង់ទឹកដី។ យើង(ទទួល)កង្វល់(របស់)បងប្អូន ស្ដីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលសភាពការណ៍ឱ្យច្បាស់ថា តើវាដូចជាអ្វីដែលពួកប្រឆាំងនៅបរទេសញុះញង់ឱ្យបងប្អូនធ្វើនោះទេ។ [២] ម្យ៉ាងទៀត បងប្អូនបានច្បិចយកករណី CLV…