រដ្ឋាភិបាលកម្ពុជា នឹងស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងចំនួន៣ ជាទីក្រុងបេតិកភណ្ឌពិភពលោក នៅខែមិថុនា
FN ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មការអន្រក្រសួងដើម្បីរៀបចំសន្នុិសិទ លោកទិត ចន្ថា រដ្ឋលេខាការធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសិទ្ធអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបិតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលនិឹងមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ក្នុងក្របខណ្ឌ ACD ដែលមានជាង៣០ប្រទេស។ លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្ររសិល្បបានឯកភាពគ្នារើសយកក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត…