សម្តេចតេជោ ហ៊ុន សែន ស្នើចិនបង្កើនការនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន ដោយមិនជាប់ពន្ធគយ និងមិនកំណត់កូតា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើចិនឲ្យបង្កើនការនាំផលិតផល របស់កម្ពុជាទៅកាន់ ទីផ្សារចិនឲ្យ បានកាន់តែច្រើនថែមទៀត ជាពិសេសសុំឲ្យលើករបាំងពន្ធគយ និងមិនកំណត់កូតា។ សំណើរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើ ឡើងក្នុងពេលជួបសំណេះសំណាលការងារជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ បើតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែ បានបញ្ជាក់ថា ដើម្បីបង្កើនការនាំផលិតផល កម្ពុជាចូលទីផ្សារចិន សម្តេចតេជោ បានស្នើឲ្យរដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន ធ្វើការពិភាក្សាជាមួយគ្នា ឲ្យបានកាន់តែច្រើនថែមទៀតលើបញ្ហានេះ។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពីគម្រោងអាទិភាពនានា ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ភាគីកម្ពុជារួមទាំងជំនួយឥតសំណង មានទឹកប្រាក់ ៣,៦០០លានយ័ន របស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមនៅលើទំព័រ Facebook ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចិន ក៏បានឯកភាពគ្នាលើយន្តការអន្តររដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការអនុវត្តគម្រោងនានា…