ឯកឧត្ដម ហ៊ុន ម៉ាណែត៖ “គណបក្សប្រជាជនកម្ពុជាបានស្រោចស្រង់ជីវិតប្រជាជនពីសោកនាដកម្មធំៗ ចំនួន ៤ដង”
នាថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុកបាធាយថា “គណបក្សប្រជាជនកម្ពុជាបានស្រោចស្រង់ជីវិតប្រជាជនពីសោកនាដកម្មធំៗ ចំនួន ៤ដង” នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបានជួយ៖ ទី១- ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២- ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពិសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស…