ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននាយនគរបាលជាង១ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៨០នាក់ នារី០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន៣១៩នាក់, នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន៩៦៦នាក់ នារី៥៥នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់នគរបាល ហើយក៏មានមោទនភាពដែលបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនលើការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានរៀបចំឱ្យមានការបណ្តុះបណ្តាលមន្ត្រីនគរបាល។ *…