លទ្ធផលនៃកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ (ដកស្រង់ពីហ្វេសប៊ុកសម្ដេចតេជោ)
នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល ១២ ខែ ក្នុងការរកចំណុចកែលំអ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្ដល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។ ក្នុងរយៈពេល ១២ ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យដល់មូលដ្ឋានផ្ទាល់គឺមានចំនួន ២៩៥ លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន ២៥១ លើក…