ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន ចំខួប ៦០ឆ្នាំនៃដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា ដែលជាជីតានាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន
FN ៖ ថ្លែងទៅកាន់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១០០នាក់នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺចំ ខួប ៦០ឆ្នាំ នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥៧។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ៦០ឆ្នាំមុននោះ ត្រូវជាជីតារបស់លោក ស៊ិនហ្សូ អាបេ ដែលជានាយករដ្ឋមន្រ្តីជប៉ុននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ ក៏ចំខួប ២៥ឆ្នាំ ដែល ប្រទេសជប៉ុន បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពលើកដំបូងផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីជំហរនយោបាយអន្តរជាតិជាមួយប្រទេសជប៉ុនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងជប៉ុន មានជំហរ និងគោលនយោបាយជួយគ្នាទៅវិញទៅមកទាំងទំនាក់ទំនងទ្វេភាគី ពហុភាគី និងអន្តរជាតិ ហើយមាន ការយកចិត្តទុកដាក់ដូចគ្នាទៅលើបញ្ហាទាំងនេះ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីកម្ពុជា…