សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ និងសោកស្តាយកូនប្រុសដំបូង ដែលស្លាប់ក្នុងរបបខ្មែរក្រហម
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃនេះបន្តបង្ហោះសាររៀបរាប់ និងលាតត្រដាងពីការសោកស្តាយ និងទំហំនៃការឈឺចាប់មិនអាចគណនា ចំពោះការបាត់បង់កូនប្រុសជាលើកដំបូងនៃមរតកចំណងស្នេហ៍ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបក្នុងរបបនោះ។ បើទោះបីព្រឹត្តិការណ៍នៃការព្រាត់ប្រាស់កូនប្រុសជាទីស្រឡាញ់បានកើតរហូតដល់ជាង៤០ឆ្នាំទៅហើយក្តី តែព្រឹត្តិការណ៍ដ៏សែនឈឺចាប់មិនអាចរសាត់បាត់ពីការចង់ចាំរបស់សម្តេចតេជោនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងតែបង្ហោះរៀបរាប់បង្ហាញការឈឺចាប់ និងការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាននេះរៀងរាល់ថ្ងៃទី១០ ខែវិច្ឆិកា ដែលជាថ្ងៃនៃការស្លាប់របស់ទារក «ហ៊ុន កំសត់»។ ប៉ុន្តែដោយសារតែឆ្នាំនេះថ្ងៃទី១០ ខែវិច្ឆិកា ចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចយកមកបង្ហោះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះជំនួសវិញ។ ជាមួយនឹងការដាក់ចំណងជើងសំណេរថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «អាស្រ័យដោយឆ្នាំនេះថ្ងៃ១០ វិច្ឆិកា ត្រូវចំថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខ្ញុំមិនចង់យករឿងឈឺចាប់របស់ខ្ញុំរៀបរាប់នាថ្ងៃសប្បាយរីករាយនោះឡើយ។ ដូចនេះខ្ញុំជ្រើសរើសយកថ្ងៃ៨ វិច្ឆិកា ដើម្បីបង្ហោះអត្ថបទដែលខ្ញុំបង្ហោះជារៀងរាល់ឆ្នាំជំនួសវិញ»។ ខាងក្រោមនេះជាសំណេរដើមទាំងស្រុងបង្ហាញពីព្រឹត្តិការណ៍នៃការស្លាប់របស់ទារក…