សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ថងលុន ស៊ីសុលីត អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ
រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលលើកទី១៦ រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអឱ្យដឹងថា នៅក្រោយជំនួបគណបក្សទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃគណបក្សទាំងពីរ ផ្តោតទៅលើការអនុវត្តលើកិច្ចព្រមព្រៀងអ្វីដែលបានសម្រេចកាលពីលើកមុន និងបន្តអនុវត្តមកដល់ពេលនេះ ដែលសមិទ្ធផលជាច្រើនបានកើតឡើងសម្រាប់ការពង្រីកនូវទំនាក់ទំនងទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ និយាយដោយឡែក និងនិយាយជារួមគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីសវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ថ្នាក់ដឹកនាំកំពូលទាំងពីរបានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរនៅមានជាមួយគ្នាជាពិសេសបន្តការផ្លាស់ប្ដូរនូវទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរតាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ និងបណ្ដុះបណ្ដាលយុវជនអ្នកបន្តវេនដើម្បីរក្សាឱ្យបាននូវចំណងមិត្តភាពនៃគណបក្សទាំងពីរ។ ឯកឧត្តម ថងលុន ស៊ីសូលីតបានអរគុណចំពោះ…

