សម្តេចតេជោ ហ៊ុន សែន៖ ពេលគណបក្សសង្រ្គោះជាតិត្រូវរំលាយ តំណាងរាស្រ្ត-មេឃុំ-ចៅសង្កាត់ គណបក្សសង្រ្គោះជាតិនឹងទទួលបានតំណែងដដែល បើមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថានៅពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» តំណាងរាស្រ្ត-មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង ៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវខ្ញុំសូមផ្តាំមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែនៅពេលបក្សរលាយអ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែបើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សណុង ហើយសូមចូលគណបក្សប្រជាជន។ អ៊ីចឹងយើងរៀបចំបញ្ជីឈ្មោះឡើងវិញ ដាក់ក្នុងកូតាជាប់ជាចៅសង្កាត់ ឬ…