គ.ជ.ប ប្រកាសថា បក្សនយោបាយ៤ ដាក់ភ្នាក់ងារសង្កេតការណ៍ទូទាំងរាជធានី-ខេត្ត ៧៥នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ព្រឹទ្ធសភា
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ពេលនេះ គណបក្សនយោបាយ៤ បានដាក់ភ្នាក់ងារសង្កេតការណ៍ ទូទាំងរាជធានី-ខេត្ត ពេញសិទ្ធិចំនួន៧៥នាក់ សម្រាប់ចូលរួមអង្កេតការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទាំង៧៥រូបនោះ មាន៣៣នាក់ពីគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនគ្រប់ភូមិភាគ, ២០រូបមកពីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច, ១៨រូបមកពីគណបក្សខ្មែររួបរួមជាតិ និង៤រូបមកពីគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ នេះបើតាមសេចក្តីប្រកាសដដែលរបស់ គ.ជ.ប។ សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីផុតកំណត់ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្សនយោបាយ និងអង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ដោយអនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប ដើម្បីសង្កេតមើលកាល បោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី-ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។ ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំង…