មជ្ឈមណ្ឌលសេវាកម្មអាជីវកម្មដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញកំណើរអាជីវកម្ម
FN ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានរៀបចំសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសេវាកម្ម អាជីវកម្ម ដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលសេវាកម្មនេះ គឺបង្កើតឡើងដើម្បី សម្របសម្រួល និងជំនួយស្មារតីការចាប់ផ្ដើមអាជីវកម្មថ្មី ដែលកំពុងប្រកបអាជីវកម្ម និងជួយជំរុញកំណើនវិស័យឯកជននៅកម្ពុជា។ ការសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសេវាកម្មអាជីវកម្មនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ចម ប្រសិទ្ធិ រដ្ឋមន្រ្ដីក្រសួង ឧស្សាហកម្ម និងសប្បកម្ម, ប្រធានសមាគមលោក សុខ ពិសិដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក៏ដូចជាជួយគាំទ្រដល់ការបង្កើត និងពង្រឹងសហគ្រាសធុនតូច និងមធ្យម មជ្ឈមណ្ឌលមួយនេះនឹងក្លាយជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ព័ត៌មានចុងក្រោយទាក់ទង ទៅនឹងច្បាប់អាជីវកម្ម បទបញ្ជា ឱកាស និងសេវាកម្មគាំទ្រអាជីវកម្មផ្សេងៗ ហើយមជ្ឈមណ្ឌលមួយនេះក៏នឹងដើរតួនាទីឈានមុខគេ ជួយដោះស្រាយនូវការលំបាករបស់វិស័យឯកជនក្នុងការសហការ និងធ្វើអាជីវកម្មផងដែរ។ លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងឲ្យដឹងថា «មជ្ឈមណ្ឌលនេះគឺបានទទួលការគាំទ្រផ្នែកបច្ចេកទេស ពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងគំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ (MBI) បានធ្វើការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC…