ស៊ីម៉ាក់បន្ដរកឃើញទីតាំងអាវុធគីមីរបស់អាមេរិក ១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្តស្វាយវៀង
FN ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មន្ដ្រីជំនាញរបស់ស៊ីម៉ាក់ បានស្រាវជ្រាវរកឃើញតំបន់ផលប៉ះពាល់ ដោយគ្រាប់បែកគីមីរបស់អាមេរិកចំនួន១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្ដស្វាយវៀង។ លោក ហេង រតនា បានបញ្ជាក់ថា «ទីតាំងអាវុធគីមី១២កន្លែងថ្មីនេះ មាន១១ទីតាំងត្រូវបានរកឃើញ នៅឃុំត្រួស និង១ទីតាំងទៀត នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយវៀង»។ បើគិតថែមទាំង១២ទីតាំងថ្មីនេះ អាវុធគីមីរបស់អាមេរិកដែលទម្លាក់ ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ដែលរកឃើញនៅឃុំគគីរ និងឃុំត្រួសនេះ មានរហូតដល់ជាង៤០ទីតាំងហើយ ដែលទីតាំងខ្លះស្ថិតនៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងខ្លះទៀតនៅក្នុងចំការដំណាំ។ ជាមួយនឹងការរកឃើញទីតាំងអាវុធគីមី យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារ សារធាតុគីមី របស់អាវុធគីមី ក៏មានចំនួនច្រើនឡើងផងដែរ ដែលគិតមកដលពេលនេះ ប្រជាពលរដ្ឋជាង១០០នាក់ហើយ ត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ ភាគច្រើននៃប្រជាពលរដ្ឋទាំងអស់ គឺមានបញ្ហា ថប់ដង្ហើម និងរមាស់ កន្ទួលលើស្បែក។ អាវុធគីមីរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅខេត្តមួយចំនួន នៃប្រទេសកម្ពុជា រួមមាន៖…