រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ កម្ពុជាខ្វះអ្នកវិភាគព័ត៌មាន ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និងនយោបាយ
FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយ ដែលកម្ពុជាមានធនធានយ៉ាងច្រើន ដើម្បីបម្រើឱ្យ វិស័យព័ត៌មាន ប៉ុន្តែកម្ពុជា នៅខ្វះមិនទាន់មាន អ្នកវិភាគព័ត៌មានទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និង នយោបាយ ឱ្យបានទូលំទូលាយ នៅឡើយទេ។ ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មាន មួយចំនួនចូលរួមដែរ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថាប័នទូរទស្សន៍ជិត២០ វិទ្យុជាង១០០ និង ស្ថាប័នព័ត៌មានកាសែត អនឡាញ ប្រមាណជាង៦០០ទៀត ដែលជាថាមពលដ៏ខ្លាំងក្លា សម្រាប់បម្រើដល់ វិស័យព័ត៌មាន។ លោកបានបញ្ជាក់បន្ថែមថា «ប៉ុន្តែដូចក្រសួងព័ត៌មាន បានគូសបញ្ជាក់ហើយ យើងមានអ្នកកាសែតច្រើន ប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែអ្វីដែលយើងខ្វះ គឺខ្វះអ្នកកាសែត ដែលវិភាគលើបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងបញ្ហានយោបាយ…