ប្រាក់ខែ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ នឹងត្រូវដំឡើងម្ដងទៀតនៅខែមេសា មុនចូលឆ្នាំថ្មីខ្មែរ!
FN ៖ ប្រាក់បៀវត្សប្រចាំខែសម្រាប់ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងម្ដងទៀត នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ពោលគឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឈានចូលមកដល់។ ប្រាក់ខែសម្រាប់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើងម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ ដូច្នេះក្នុងមួយឆ្នាំៗមន្រ្ដីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់ខែពីរដង។ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ថា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្សជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុនបុណ្យចូលឆ្នាំខ្មែរ។ អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់បំណាច់មុខងាររបស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។ លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ…