ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ
FN ៖ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះការដាក់ឲ្យប្រើប្រាស់សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំ។ ជាពិសេសការបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលធ្លាប់បានជួយសម្តេចក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធជាមួយទាហានចក្រពត្តិអាមេរិក និងទាហានវៀតណាមខាងត្បូង ដែលពេលនោះសម្តេចមានអាយុត្រឹមប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់សម្តេចឲ្យទទួលមរណភាព គឺជាបណ្តាសាសម្រាប់ពួកគេ។ សម្តេចថា សម្តេចគង់តែស្លាប់ទេ តែយ៉ាងហោចណាស់ ក៏៤០ឆ្នាំទៀតដែរ ហើយអ្នកប្រមាថសម្តេច ក៏គង់តែស្លាប់ដូចគ្នា។ * សម្តេចតេជោ បានថ្លែងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ មានបងប្រុសម្នាក់មានភរិយាមានផ្ទៃពោះ ហើយស្នើសម្តេចដាក់ឈ្មោះកូនគាត់។ ដោយសារតែសម្តេចមិនរំពឹងថា បានវិលត្រឡប់ព្រោះការចូលសមរភូមិដ៏ក្តៅគគុកនៅក្នុងខេត្តត្បូងឃ្មុំ សម្តេចក៏ដាក់ឈ្មោះឲ្យកូនប្រុសនោះថា «សែន» មកដល់បច្ចុប្បន្នឈ្មោះទារកដែលសម្តេចដាក់ឲ្យនោះ ក៏នៅមានជីវិតផងដែរ។ *…