សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាម ដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ១៩ គេមិនបានដឹងវានៅទីណានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ១៩ គឺជាបិសាចឥតស្រមោល។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់គ្រូពេទ្យស្ម័គ្រចិត្ត និងអាណាព្យាបាល ដែលបានចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន…