គ.ជ.ប ជម្រះមន្ទឹលសង្ស័យ តាមរយៈទឹកថ្នាំជ្រលក់ដៃ តំណាងអ្នកឃ្លាំមើល កំពុងខ្វល់រឿងសន្លឹកឆ្នោតបម្រុង
DAP ៖ សល់មិនដល់មួយខែទៀតទេ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលមកដល់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ។ ដំណើរការងាររបស់ គ.ជ.ប មានការទទួលស្គាល់ពីពលរដ្ឋ សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងបក្សនយោបាយ។ ក្នុងនោះអ្វីដែលទុកចិត្តបំផុត លើបញ្ជីបោះឆ្នោត ។ ប៉ុន្តែនៅពេលដែល គ.ជ.ប បោះសន្លឹកឆ្នោតបម្រុង រហូតដល់ទៅជាង២០% ទើបអ្នកតាមដានស្ថានការណ៍សង្គម ចាប់ផ្តើមខ្វល់ខ្វាយ និងដាក់ការសង្ស័យច្រើន ជាមួយនឹងទឹកថ្នាំជ្រលក់ដៃ ។ ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមធ្វើទំនាក់ទំនង ច្រើនលើកច្រើនសារ ទៅកាន់មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា តែលោកពុំទទួលទូរស័ព្ទ ។ តែកន្លងមកលោកធ្លាប់បញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន ។ ប៉ុន្តែលោកថា បញ្ហានេះ គ.ជ.ប បានជូនដំណឹងទៅ ក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្ត…