សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់ចៅៗ កូនៗ លោកគ្រូ…

ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារី យុវតី និងបុគ្គលិក នៃមជ្ឈមណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)

បន្ទាប់ពីបានផ្លាស់ប្តូរការសន្ទនាសួរសុខទុក្ខនិងសំណេះសំណាល ជាមួយកុមារី យុវតី និងបុគ្គលិកនៃមជ្ឈ​មណ្ឌលបណ្ដុះវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា បានថ្លែងការណ៍ ដែលមានការដកស្រង់សេចក្តីដូចតទៅ៖ […] ថ្ងៃនេះ មុនពេលភ្ជុំ តាយាយបានមកជួបជាមួយចៅៗ។ តាមពិត ទម្រាំរកកម្មវិធីដែលអាចមកបាន គឺវាលំបាកសម្រាប់មជ្ឈមណ្ឌលបន្តិច ​ដោយសារតែម្សិលមិញនេះ យាយមានកម្មវិធីជាមួយសមាគមស៊ីក្លូ ដែលឯកឧត្តម ឃួង ស្រេង ចាត់ចែង។ យើងមានមូលនិធិស៊ីក្លូមួយ សម្រាប់ជួយពួកគាត់។ នៅសល់តែថ្ងៃនេះ។ ថ្ងៃស្អែកយាយទៅវត្ត។ ខានស្អែក ត្រូវដង្ហែព្រះករុណាព្រះមហាក្សត្រយាងទៅប្រទេសបារាំង។ ដូចនេះ មានតែមកថ្ងៃនេះ។ អញ្ចឹង ចៅៗខ្លះបានទៅដល់មូលដ្ឋានហើយត្រូវត្រឡប់មកវិញដើម្បីជួបជុំគ្នាមុនបុណ្យភ្ជុំបិណ្ឌរបស់យើងថ្ងៃនេះ។ (១) ប្រែក្លាយស្ថានភាពលំបាក ជាសសហគមន៍សុខសាន្ត ខ្ញុំអរគុណចំពោះការគ្រប់គ្រងដ៏ពិសេសរបស់កូន សុម៉ាលី ទៅលើមជ្ឈមណ្ឌលនេះ។ អរគុណដល់ចៅៗដែលជាគ្រូៗ នៅទីនេះ ចំនួន២៧នាក់ ហើយថែម៤នាក់នៅថ្ងៃនេះទៀត សម្រាប់(ការបញ្ចូល)ក្របខ័ណ្ឌ។ តាមកនេះ ទី១ គឺចង់សួរសុខទុក្ខចៅៗ។ ទី២ ​គឺចង់ដឹងអំពីស្ថានភាពរបស់ចៅៗ។ ដូចតាធ្លាប់និយាយពីមុនមកហើយ រឿងបង្កើតឱ្យមានវាពិបាកទៅហើយ តែរឿងធ្វើឱ្យមាននិរន្តរភាព ដែលហៅថាឱ្យដំណើរការទៅបានល្អ ជារឿង​​​មួយទៀត។…

សម្តេចតេជោ ហ៊ុន សែន ៖​ ស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល

ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ។ ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន បានធ្វើឲ្យខ្ញុំព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនយើងម្នាក់ៗ។ ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។ នេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ…