សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ, ទិវាកុមារ កម្ពុជា ១ មិថុនា និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា
[ចាប់ផ្តើមអត្ថាធិប្បាយ] សរសើរកុមារចូលរួមដោយស្ងប់ស្ងាត់ តែសប្បាយរីករាយ ស្តាប់សេចក្តីថ្លែងការណ៍ មុននឹងចាប់ផ្តើមកម្មវិធី ដោយសារតែក្មួយៗ ចៅៗ មាឌល្អិតៗពេក មើលពីលើទៅ ឃើញតែកៅអី អញ្ចឹងសូមចៅៗ ងើបឈរឡើងទាំងអស់គ្នា។ ដោយសារថ្ងៃនេះ គឺជាថ្ងៃបុណ្យរបស់យើងទាំងអស់គ្នា សូមចៅៗស្រែក តាមតា។ ទីមួយ «សូមកុំធ្វើបាបខ្ញុំ» (២ ដង) «សូមកុំប្រើប្រាស់គ្រឿងញៀន» (២ ដង) «ខ្ញុំនឹងប្រឹងឲ្យទៅជាមនុស្សល្អ» ទះដៃមួយ។ ការពិតទៅ ថ្ងៃនេះ គឺជាថ្ងៃដែលយើងធ្វើពិធី ២ គួបផ្សំគ្នា៖ ទី ១ ទិវាអន្តរជាតិ ១ មិថុនា និងទី ២ ខួបទី ១៥ នៃទិវាពិភពលោកប្រឆាំងនឹងកុមារ ១២ មិថុនា ហើយត្រូវធ្វើថ្ងៃស្អែកឯណោះទេ ប៉ុន្តែ ដោយសារថ្ងៃស្អែក តា យាយ ត្រូវចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន និងទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដូច្នេះ បានជាជ្រើសរើសថ្ងៃនេះ ដើម្បីជួបជុំអបអរសាទរទិវាទាំង ២…