កម្ពុជាទទួលចំណូលពន្ធពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានជិត១ពាន់លានដុល្លារ នៅឆ្នាំ២០២១
FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ប្រមាណ ៩៧៥លានដុល្លារ នៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើ នឹង៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១។ ការនាំចូលយានយន្ត ជា ប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ ប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្ត ចូលមកកម្ពុជាទៀត។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ចំណូលពន្ធបានពីការនាំចូលយានយន្ដ គឺជាចំណូលសំខាន់ សម្រាប់ជួយដល់ថវិកាជាតិ។ លោកថា ការនាំចូលយានយន្ត និងគ្រឿងចក្រនេះ គឺបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍ។ លោកបន្ថែមថា សន្ទុះនៃការកើនឡើង ការប្រើប្រាស់យានយន្ដ ជាពិសេសរថយន្តគ្រួសារ គឺសំដៅលើការលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សបានផ្លាស់ប្តូររបត់ ពីការរស់នៅតាមបែបជិះកង់…