ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រកាសបដិសេធសេចក្តីណែនាំក្លែងក្លាយមួយ ដែលកំណត់ឱ្យក្រសួង៥ បញ្ជូនឯកសារត្រង់ទៅនាយករដ្ឋមន្រ្តី
FN ៖ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហូ សិទ្ធី តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសទាត់ចោលនូវសេចក្តីណែនាំក្លែងក្លាយមួយ ដែលផ្សព្វផ្សាយនៅលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម អំពីការកំណត់ឱ្យមានក្រសួងសំខាន់ៗតែ៥ប៉ុណ្ណោះ អាចបញ្ជូនឯកសារត្រង់ ទៅកាន់នាយករដ្ឋមន្រ្តី។ លោក ហូ សិទ្ធី បានបញ្ជាក់ថា លិខិតដែលហៅថា សេចក្តីណែនាំនោះគឺជាលិខិតក្លែងក្លាយសុទ្ធសាធ មិនមែនជាលិខិតខុទ្ទកាល័យឡើយ ដែលត្រូវបានគេបន្លំក្លែងជាលិខិតរបស់លោក។ ជាមួយគ្នានេះ នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអំពីតម្រុយជាច្រើន ដែលបង្ហាញថា លិខិតនោះគឺជាលិខិតក្លែងក្លាយ។ តាមលោក ហូ សិទ្ធី ថ្លែងឲ្យដឹងថា ចំណុចដែលបញ្ជាក់ថា សេចក្តីណែនោះពិតជាលិខិតក្លែងក្លាយគឺរួមមានដូចជា៖ * ទី១៖ ខុទ្ទកាល័យមិនដែលចេញនូវសេចក្តីណែនាំទេ។ កាលណាទទួលបានអនុសាសន៍ពីសម្តេចនាយករដ្ឋមន្រ្តី ខុទ្ទកាល័យត្រូវធ្វើលិខិតទៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអ្នកចេញសេចក្តីណែនាំ។ * ទី២៖ សេចក្តីណែនាំក្លែងក្លាយដែលសរសេរនេះ គឺអត់មានសរសេរដាក់ថា…