លោក ជា ចាន់តូ៖ ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថយការដួលរលំ ធនាគារត្រូវតែសម្រេចគោលការណ៍ចម្បង២ យ៉ាងឲ្យខានតែបាន
FN ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ និងកាត់បន្ថយហានីភ័យការដួលរំលំ នៃធនាគារ, ធនាគារទាំងអស់ត្រូវតែសម្រេចគោការណ៍ចម្បងសំខាន់ៗ ២យ៉ាងឲ្យបានសម្រេច។ គោលការណ៍ទី១ ស្ដីពីអ្នកខ្ចីចុងក្រោយ និងទី២ គោលការណ៍ស្ដីពីភាពគ្រប់គ្រងនៃដើមទុន។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងក្នុងបើកវគ្គ បណ្តុះបណ្តាលត្រួតពិនិត្យធនាគារដល់មន្ត្រី ចំនួន៤៧រូបមកពីស្នាក់ការកណ្តាល និងគ្រប់សាខារាជធានី-ខេត្ត ក្នុងវគ្គ «បាគង៣» កម្រិតមូលដ្ឋានស្ដីពីការត្រួតពិនិត្យធនាគារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ។ លោក ជា ចាន់តូ បានថ្លែងថា គោលការណ៍ និងវិធីសាស្ត្រស្ដីពី ការត្រួតពិនិត្យធនាគារមានការវិវដ្ដប្រែប្រួលឥតឈប់ឈរ ឡើយ ហើយនាថ្ងៃអនាគតទៅមុខទៀត ក៏នៅតែបន្តការវិវដ្ដប្រែប្រួល បន្ថែមទៀតដូចនេះហើយ បានជាមានពាក្យថា ក្របខណ្ឌត្រួតពិនិត្យ (Basel 1 ,Baesl 2)ហើយឥឡូវនេះ គឺគេនិយាយអំពី Basel3វិញ និងមានក្របខណ្ឌមួយចំនួនទៀតផងដែរ ក្នុងការផ្ទៀងផ្ទាត់ និងវិច្ឆ័យសុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជាក៏បានជួយក្របខណ្ឌត្រួតពិនិត្យមួយបន្ថែមទៀត ដែលផ្ដោតទៅលើប្រតិបត្តិការ ឬធនាគារដែលមានហានិភ័យ ហើយក្របខណ្ឌត្រួតពិនិត្យថ្មីនាបច្ចុប្បន្ននេះគឺ Forward…