សម្តេចតេជោ ហ៊ុន សែន៖ បើនៅអាមេរិកវាមានរឿងបែបនេះទៅហើយ តើប្រព័ន្ឋឃោសនាអាមេរិកដែលមាននៅកម្ពុជាអាចជឿទុកចិត្តបានឬទេ?
FN ៖ ក្រោយពីមានការលើកឡើង ដោយវាយប្រហារចំៗ ទៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ប្រចាំសហរដ្ឋអាមេរិក គឺស្ថានីយ៍ទូរទស្សន៍ CNN និង New York Times របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំថា ជាបណ្តាញសារព័ត៌មាន គ្លីនតុន និងសារព័ត៌មានទុច្ចរិតនោះ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «បើនៅអាមេរិកវាមានរឿងបែបនេះទៅហើយ តើប្រព័ន្ឋឃោសនាអាមេរិកដែលមាននៅកម្ពុជាអាចជឿទុកចិត្តបានឬទេ?»។ ជាមួយគ្នានេះនៅលើ Page Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានយក Link ព័ត៌មានរបស់ Fresh News ដែលបានផ្សព្វផ្សាយពីរឿងនេះ អមដោយ Link ព័ត៌មានជាភាសាអង់គ្លេសរបស់ សារព័ត៌មាន NDTV ទៅបង្ហោះផងដែរ។ សូមបញ្ជាក់ថា អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលនៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតធ្លាប់បានហៅស្ថានីយ៍ទូរទស្សន៍ CNN ថាជាបណ្ដាញសារព័ត៌មាន គ្លីនតុន…