កម្ពុជា-កូរ៉េខាងត្បូង បង្កើតមណ្ឌលស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េ
FN ៖ កម្ពុជា និងកូរ៉េខាងត្បូង បានបើកសម្ពោធដាក់ឱ្យដំណើរការ នូវមណ្ឌលស្នាក់នៅបណ្តោះអាសន្នថ្មីមួយ ស្ថិតនៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ កាលពីល្ងាចម្សិលមិញ។ មណ្ឌលនេះ គឺជាកន្លែងបណ្តោះអាសន្នសម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីសម្ពោធផ្ទះស្នាក់នៅបណ្តោះអាសន្ន នៅថ្ងៃទី១៧ មេសា បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង ដោយមានការចូលរួមពី លោក គីម វ៉ន អភិបាលរងខេត្តខ្យង់គីដូរបស់កូរ៉េ, លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស, លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ ព្រមទាំងមានពលករកម្ពុជាជាច្រើននាក់ទៀត។ តាមរបាយការណ៍របស់ លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានឱ្យដឹងថា ការរៀបចំឱ្យមានផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែងការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។ ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង…