សម្ដេច ស ខេង ចុះកំណត់ហេតុជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដើម្បីពង្រឹងតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពី កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧ ជាមួយលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពង្រឹងតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការចុះហត្ថលេខាលើកំណត់ហេតុខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារវាងប្រមុខក្រសួងទាំងពីរ និងគណៈប្រតិភូ កម្ពុជា-ឡាវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សាការងាររវាង កម្ពុជា-ឡាវនេះ គឺដើម្បីជជែកគ្នា ពិនិត្យសភាពការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ថាតើយើងធ្វើបានអ្វីខ្លះ នៅសេសសល់អ្វីខ្លះ និងពិនិត្យវាយតម្លៃលើកិច្ចកាលពី១ឆ្នាំកន្លងមក»។ លោកអគ្គស្នងការរងបានបន្តថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារខាងលើ សម្ដេចក្រឡាហោម ស ខេង និងលោករដ្ឋមន្រ្តីឡាវ ស៊ុមកែវ ស៊ីឡាវង្ស បានធ្វើកំណត់ហេតុស្ដីពី…