ខ្លឹមសារសំខាន់ៗរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ធ្វើសន្និសីទកាសែតរួមគ្នា នៅវិមានសន្តិភាព
FN ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងធ្វើសន្និសិទកាសែតរួមគ្នា នៅវិមានសន្តិភាព បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣។ ខ្លឹមសារសំខាន់ៗនៃសន្និសីទកាសែត៖ * ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ស្នើថៃបង្កើនការទិញកសិផលរបស់កម្ពុជា ខណៈដែលកម្ពុជានាំចូលពីថៃ និងថៃនាំចូលពីកម្ពុជាខុសគ្នា រហូតដល់ទៅ៥ដង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក់ព័ន្ធគ្រឿងញៀននិងការជួញដូរមនុស្ស ក៏ត្រូវលើកមកពិភាក្សា ហើយត្រូវសហការគ្នាធ្វើឲ្យបានល្អនៅពេលខាងមុខ។ ពាក់ព័ន្ធពលករខ្មែរ គឺខ្មែរចង់ឲ្យពលករធ្វើការនៅថៃធ្វើដោយស្របច្បាប់ ហើយចង់ឲ្យពលករខ្មែរទៅធ្វើការដោយស្របច្បាប់ និងចៀសផុតពីការចាញ់បោកមេខ្យល់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃបានយល់ព្រមជួយសាងសង់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តព្រះសីហនុ។ * លោក ប្រាយុទ្ធ ចាន់អូឆា ក៏បានសម្តែងការសប្បាយរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងទទួលបានការស្វាគមន៍ប្រកបដោយមេត្រីភាពពីសម្តេចតេជោ ហ៊ុន សែន។ * លោក ប្រាយុទ្ធ ចាន់អូឆា…