សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា
ចូលរួមការប្រជុំអាស៊ានឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ដំបូង អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំនៃស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៃរោងចក្រ ម្ចាស់រោងចក្រ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនី ដែលមកពី ២០ រោងចក្រ ចំនួនជាង ១៦ ០០០ នាក់ ហើយក៏អាចនិយាយបានថា អាទិត្យក្រោយនេះ មិនមានកម្មវិធីនៃការជួបជុំណាមួយកើតឡើងដូចថ្ងៃនេះ និងកាលពីអាទិត្យមុននោះទេ។ ជូនដំណឹងសម្រាប់ពីទីនេះ ទៅកាន់កន្លែងដទៃទៀត ដែលមានការទន្ទឹងរង់ចាំ។ តាមកម្មវិធីគ្រោងទុកកាលពីមុនៗមក គឺត្រូវជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង ក៏ប៉ុន្តែថ្ងៃពុធ អាទិត្យក្រោយនេះ គឺជាថ្ងៃចេញដំណើរទៅចូលរួមការប្រជុំអាស៊ាន-ឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។ ចេញថ្ងៃពុធ ហើយថ្ងៃអាទិត្យទើបត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ ក៏បានឆ្លៀតដើម្បីជួបជាមួយនឹងកម្មករធាក់ស៊ីក្លូ ដែលពេលនោះ យើងបានបង្កើតនូវមូលនិធិស៊ីក្លូ ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាពកម្មករស៊ីក្លូរបស់យើង។ ថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានឆ្លៀតជួបជាមួយនឹងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជាង ៤ ០០០ នាក់។ ថ្ងៃនេះ ក៏បានជួបជុំជាមួយនឹងកម្មករ/ការិនី និងថ្នាក់ដឹកនាំរបស់យើងជាង ១៦ ០០០ នាក់។…