សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF – ធនាគារពិភពលោក World Bank
Facebook សម្តេចតេជោ ៖ នៅព្រឹកថ្ងៃទី ១២ តុលា ឆ្នាំ ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) – ធនាគារពិភពលោក (World Bank) ដែលបានប្រារព្វពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទបាលីនូសាឌួ តំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមូលនិធិរូបិយវត្ថុអន្តជាតិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ ពាន់ ៥០០ នាក់ មកពី ១៨៩ ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការសង្គមស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ ម៉ឺន ៥ ពាន់នាក់។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោក…