ក្រសួង ៨ នឹងមានការរុះរើ, មន្ត្រីបក្សហ៊្វុនស៊ិនប៉ិច រក្សាមុខតំណែងក្នុងរដ្ឋាភិបាល
ព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យន័រតុន សម្តេចតេជោ ហ៊ុន សែន បានអះអាងកំណត់យកថ្ងៃទី ៤ ខែ មេសា ខាងមុខ សូមអោយរដ្ឋសភារៀបចំការបោះឆ្នោតផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាល ក្នុងសំណើរុះរើគណរដ្ឋមន្រ្តី ដើម្បីធ្វើឲ្យការងារមានប្រសិទ្ធិភាពជាងមុន។ សម្តេចតេជោ បានបង្ហើបថា ក្រសួង ៨ នឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ហើយខេត្តចំនួន ៤ គឺ កំពង់ស្ពឺ កំពត បន្ទាយមានជ័យ និងស្វាយរៀង ក៏នឹងមានការផ្លាស់ប្តូរចៅហ្វាយខេត្ត។ «នេះជាការពង្រឹងនូវប្រសិទ្ធិភាពការងារ។ មិនមែនរដ្ឋមន្រ្តី(ដែលត្រូវដូរផ្លាស់)ទាំងនោះ ជាមនុស្សដែលត្រូវកម្ចាត់ចោលទេ។ ប៉ុន្តែ (រាជរដ្ឋាភិបាល)ទាមទារឲ្យមានការរៀបចំ និងពង្រឹងថែមទៀតនូវប្រសិទ្ធិភាព» សម្តេចបញ្ជាក់។ ជាមួយនោះ សម្តេចតេជោ បានផ្ញើសារទៅកាន់ភាគីជម្លោះទាំង ២ នៃគណបក្សហ៊្វុនស៊ីនប៉ិច គឺទាំងអ្នកគាំទ្រឯកឧត្តម ញឹក ប៊ុនឆៃ និងអ្នកគាំទ្រសម្តេចក្រុមព្រះ ដែលមួយចំនួនជារដ្ឋលេខាធិការ និងជាទីប្រឹក្សាក្នុងរាជរដ្ឋាភិបាលថា បើទោះបីជាបុគ្គលនោះគាំទ្រភាគីណាមួយក៏ដោយ (អោយតែនៅជាសមាជិកបក្សហ្វ៊ុនស៊ីនប៉ិច) ក៏នៅរក្សាមុខតំណែងជូន។ «សូមកុំចេញទៅបក្សប្រឆាំង ឬបក្សផ្សេងក្រៅពីបក្សសម្តេចក្រុមព្រះ និងបក្សឯកឧត្តម…