សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាជនប្រុងប្រៀបផ្លាស់ទីលំនៅទៅ តំបន់ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
ថ្ងៃនេះខ្ញុំរីករាយដែលបានមកជួបជាមួយបងប្អូននៅតំបន់ពាក់ស្នែង ហើយក៏ជាលើកដំបូងដែរ។ មុននេះខ្ញុំធ្លាប់តែលឺឈ្មោះ ពាក់ស្នែង។ តំបន់ពាក់ស្នែងគឺជាតំបន់ដ៏ស្រួចស្រាលមួយកាលពីសម័យសង្គ្រាម។ រហូតមកដល់ក្នុងឆ្នាំ ១៩៩០ ប៉ុន្មានទេ? ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តហើយ មានជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ពីតំបន់ពាក់ស្នែងនេះយកទៅសម្លាប់នៅអន្លង់វែងឯណោះ នៅពេលដែលយើងមិនទាន់បានបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨។ ឥឡូវនេះ តំបន់ពាក់ស្នែងក្លាយទៅជាតំបន់អភិវឌ្ឍថ្មីមួយ ដែលរៀបចំសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់មានការហាមឃាត់ (ដែលមានការ)ពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម័្ពន្ធអង្គរ។ អម្បាញ់មិញឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិសពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាក្នុងរមណីយដ្ឋានអង្គរ (បានជំរាបជូនហើយ និង)ដែលយើងទាំងអស់គ្នាបានដឹងហើយ។ ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋនៅទីនេះបានស្តាប់សារដែលខ្ញុំបានជួបប្រជាពលរដ្ឋនៅឯតំបន់ រុនតាឯក ចំនួន ៣ ដងរួចហើយ។ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមតម្រង់ទិស និងក្រុមការងារទាំងអស់ដែលបានខិតខំធ្វើឱ្យតំបន់ពាក់ស្នែងនេះ រៀបចំបានឆាប់រហ័សសម្រាប់ទទួលយកប្រជាពលរដ្ឋ ដែល(យើង)មិនអាចទទួលបានតទៅទៀតនៅឯ រុនតាឯក។ កម្លាំងវិស្វកម្មនិងកម្លាំងនានាបានខិតខំធ្វើកិច្ចការងារនេះ ដើម្បីបើកផ្លូវចូលមកតំបន់(ពាក់ស្នែង)នេះ និងរៀបចំដាក់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា(អ្វីដែលយើងបាននិងកំពុងធ្វើនៅ)តំបន់ រុនតាឯក ផងដែរ។ មុនចូលដល់បញ្ហាហ្នឹង អនុញ្ញាតឱ្យខ្ញុំបានជម្រាបថា នៅក្នុងការដាក់ជូនសម្រាប់បងប្អូនទាំងអស់នៅទីនេះគឺមាននំបុ័ង មានទឹកក្រូច មានទឹកសុទ្ធ។ សុំកុំខ្លាចចិត្តអី។ ពេលដែលខ្ញុំនិយាយ (ក៏សូមបងប្អូន)ពិសារទៅចុះ ព្រោះតាការគិតគូរបស់ខ្ញុំ រឿងនេះបានចាប់ផ្តើមមក រុនតាឯក លើកទី ២។ ពេលនោះខ្ញុំគិតថា…