សម្តេចតេជោ ហ៊ុន សែន៖ ជាមោទនភាពជាតិមួយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីអាស៊ាន
FN ៖ ពីប្រទេសស្វីស ដែលកន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងចាត់ទុកការដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលមុននេះប៉ុន្មាននាទីថា ព្រោះតែការទទួលភារៈជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននេះហើយ ជាហេតុធ្វើឲ្យសម្តេចត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស និងអវត្តមានពីប្រទេសកម្ពុជាអស់ជាច្រើនថ្ងៃ។ សូមបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អស់រយៈពេលជាច្រើនថ្ងៃមកនោះនៅព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូបានអញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ សម្តេចតេជោ ហ៊ុន សែន…