លោក ពេជ សោភ័ន៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនឹងបន្តកសាងប្រទេស ឲ្យមានភាពរីកចម្រើន និងផ្តល់ក្តីសង្ឃឹមជូនប្រជាពលរដ្ឋ
FN ៖ នៅចំពោះមុខប្រជាពលរដ្ឋឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាល នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឲ្យមានភាពរីកចម្រើន និងផ្ដល់ក្ដីសង្ឃឹមជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទោះក្នុងតម្លៃណាក៏ដោយ។ ថ្លែងបែបនេះនាឱកាសលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសមរលាវ ស្ថិតនៅភូមិសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ លោក ពេជ សោភ័ន ថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន នឹងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើងប្រាក់ខែគ្រូបង្រៀនរៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៧ បានដំឡើងប្រាក់ខែជូនគ្រូបង្រៀនយ៉ាងតិច ១លានរៀល ក្នុងមួយខែ និងមិនបានយកពន្ធដីកសិកម្មរបស់ប្រជាកសិករបង្កបង្កើនផលលក្ខណៈគ្រួសារឡើយ»។ លោកបន្តថា រាជរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ខែក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ…