សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូរៀបចំចាកចេញពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលគឺមុននេះប៉ុន្មាននាទីថា សម្តេច និងគណៈប្រតិភូ កំពុងរៀបចំហោះចេញពីទីក្រុង Zurich ប្រទេសស្វីស ឆ្ពោះមកកាន់ទីក្រុងហុងកុង កន្លែងដែលសម្តេចត្រូវប្តូរជើងហោះហើរមកកាន់រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការហោះហើរពីទីក្រុង Zurich មកកាន់ទីក្រុងហុងកុង ប្រទេសចិន ត្រូវចំណាយពេលប្រមាណ ១១ម៉ោង។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចបានឲ្យគេរៀបចំអាហារជូនសម្តេច តាមម៉ោងនៅទីក្រុងហុងកុង បន្ទាប់មកនឹងសម្រាក ដើម្បីមានកម្លាំងសម្រាប់ត្រៀមបំពេញការងារនៅរាជធានីភ្នំពេញ ដែលសម្តេចជំពាក់ប៉ុន្មានថ្ងៃនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «បន្តិចទៀតយន្តហោះនឹងចាប់ហោះចេញពី Zurich ឆ្ពោះទៅហុងកុងដែលត្រូវហោះប្រមាណ ១១ម៉ោង។ ខ្ញុំកំពុងសុំគេរៀបបាយល្ងាចឲ្យខ្ញុំតាមម៉ោងហុងកុង មិនមែនស្រស់ស្រូបពេលព្រឹកតាមម៉ោងស្វីសនោះទេ។ សង្ឃឹមថាបាយហើយនឹងសម្រាកបាន ដើម្បីមានកម្លាំងសងបំណុលដែលខ្ញុំជំពាក់នៅភ្នំពេញ»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស…