ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧
FN ៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧។ក្នុងពិធីនេះមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់។ ក្រៅពីអ្នកសារព័ត៌មាន ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មាន តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។ ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី…